១០យ៉ាងតែហ៊ានធ្វើនៅកន្លែងធ្វើការ អាចអាប់ឱនកិត្តិយស ឬត្រូវមេដេញចោលឆាប់ៗ
- 2018-01-28 21:52:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០យ៉ាងតែហ៊ានធ្វើនៅកន្លែងធ្វើការ អាចអាប់ឱនកិត្តិយស ឬត្រូវមេដេញចោលឆាប់ៗ
ចន្លោះមិនឃើញ
កន្លែងធ្វើការគឺមិនមែនជាផ្ទះឯកជនឡើយ ដូច្នេះរាល់ទង្វើដែលសម្ដែងចេញមកគូរប្រយ័ត្នប្រយែង ដើម្បីកុំឲ្យគេងាយវាយតម្លៃយើង។ ទោះនៅក្នុងការងារអ្នកមានតំណែងជាអ្វីក៏ដោយ ក៏ត្រូវចៀសឲ្យឆ្ងាយពី ទង្វើទាំង១០ យ៉ាងនេះ នៅកន្លែងធ្វើការ ព្រោះវាអាចធ្វើឲ្យអ្នក អាប់អោនខ្លាំង និងខូចក្រេឌីតផងដែរ។ ទង្វើដប់យ៉ាងមានដូចជា៖
១. លើកទូរស័ព្ទផ្ទាល់ខ្លួននិយាយគំរោះគំរើយ
ទោះនៅផ្ទះមានរឿងតប់ប្រមល់ និងក្ដៅក្រហាយយ៉ាងណា នៅក្រុមហ៊ុន គួរចេះទប់អារម្មណ៍ពេលលើកទូរស័ព្ទនិយាយ។ កុំនិយាយគំរោះគំរើយ ឬទ្រគោះបោះបោកទោះជារឿងនៅផ្ទះក៏ដោយ។ យ៉ាងហោចណាស់គូរដើរចេញក្រៅនិយាយ ដើម្បីកុំឲ្យគេវាយតម្លៃយើងបាន។
២. និយាយដើមគេ
កុំនិយាយដើម ឬ អេចអូចគេច្រើន ព្រោះមិនថាព័ត៌មានអ្វីទេ មិនបានធ្វើឲ្យអ្នកមើលទៅល្អឡើយ។
៣. លេងបណ្ដាញសង្គមក្នុងម៉ោងធ្វើការ
ត្រូវដឹងខ្លួនថា អ្នកដាក់ពាក្យមកធ្វើការ ដើម្បីដូរយកប្រាក់ខែ មិនមែនយកប្រាក់ខែមកលេង ហ្វេសប៊ុក ឬបណ្ដាញសង្គមនានានោះទេ។ ដូច្នេះគូរឈប់ ឬកាត់បន្ថយឲ្យបានច្រើន។
៤. កុហកដើម្បីឲ្យខ្លួនឯងល្អ
ក្នុងបទសម្ភាសន៍ការងារ ឬកំឡុងពេលធ្វើការជាដើម កុំកុហកមេ ឬ សន្យាខ្យល់ ព្រោះក្រោយមកមេនិងរកឃើញការពិត ហើយអ្នកនឹងអស់តម្លៃ ហើយអាប់អោនធ្ងន់ធ្ងរ។
៥. មកធ្វើការទាំងឈឺធ្ងន់
មេប្រាកដ ជាដឹងថាអ្នកជាបុគ្គលិកប្រឹងប្រែងមួយរូប តែអ្នកមិនចាំចាច់ដល់ថ្នាក់ឈឺធ្ងន់ហើយមកធ្វើការនោះទេ។ ព្រោះមេក៏មិនចង់ឲ្យអ្នកដទៃទៀតឆ្លងជំងឺពីអ្នកដែរ។
៦. កុំស្រលាញ់គ្នានៅកន្លែងធ្វើការ
សេចក្ដីស្រលាញ់គឺខ្វាក់ភ្នែក និងពិបាកហាមចិត្ត។ តែយ៉ាងណា បើអ្នកយកការងារជាធំ គួរណាស់គ្រប់គ្រងអារម្មណ៍ដោយមិនត្រូវទាក់ទងស្នេហាជាមួយមេកើយ ឬអ្នកធ្វើការជាមួយគ្នានោះទេ។ ព្រោះដើម្បីចៀសវាងរឿងអាស្រូវផ្សេងៗក្នុងកន្លែងធ្វើការងារ ហើយការមានស្នេហាទៀតសោតធ្វើឲ្យការងារអន់ខ្សោយផងដែរ ងាយនឹងគេវាយតម្លៃ។
៧. កុំផ្ដល់ចម្លើយពេលអ្នកកំពុងខឹង
អ្នកនឹងសម្រេចចិត្តមិនបានត្រឹមត្រូវទេពេលដែលអ្នកខឹង។ ម៉្យាងទៀតបើសម្រេចចិត្តថ្លោះធ្លោយ អ្នកនឹងត្រូវគេវាយតម្លៃដោយសារកំហឹងមួយពេលនោះ។
៨. លេងសើចច្រើនម៉ោងធ្វើការ
ពេលខ្លះការលេងសើចនោះរំខានដល់អ្នកដទៃដែលគេមិនចូលចិត្ត ហើយវាអាចជះឥទ្ធិពលមិនល្អ ដល់ការងាររបស់អ្នក។ ព្រោះអ្នកដទៃនោះនឹងយល់ថាអ្នកធ្វើការងារខ្ជីខ្ជាដោយសារលេងសើចច្រើន។
៩. មកធ្វើការទាំងនៅស្រវឹង
គួរចេះលៃពេលញ៉ាំគ្រឿងស្រវឹង មិនត្រូវឲ្យគេចាប់បានទេ ថាអ្នកមកធ្វើការទាំងនៅស្រវឹង ព្រោះវាប៉ះពាល់កេរ្តិ៍ឈ្មោះ ដែលធ្វើឲ្យអ្នកមើលទៅខ្វះទំនួលខុសត្រូវ។
១០. ធ្វើឬកពារស្រណុកពេកនៅកន្លែងធ្វើការ
មនុស្សអាចវាយតម្លៃអ្នកតាមកាយវិការដូចគ្នា ជាពិសេសក្នុងកន្លែងធ្វើការតែម្ដង។ ជៀសវាងក្រាបលើតុ ដេក ឬដាក់ដៃដាក់ជើងច្រងេងច្រងាង តាមតែស្រួលខ្លួន ព្រោះធ្វើឲ្យអ្នកដទៃមិនចូលចិត្តអ្នក។
https://www.inc.com/kevin-daum/25-things-you-should-never-do-at-work.html