មិនស្អាតម៉េចកើត គ្រាន់តែឃើញទូគ្រឿងសំអាងរបស់ Fan Bingbing ចង់សន្លប់!
- 2018-01-26 21:23:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនស្អាតម៉េចកើត គ្រាន់តែឃើញទូគ្រឿងសំអាងរបស់ Fan Bingbing ចង់សន្លប់!
ចន្លោះមិនឃើញ
ក្រោយពេលទូគ្រឿងសំអាងរបស់កំពូលតារាសម្ដែងចិន Fan Bingbing ត្រូវបានបង្ហាញជាសាធារណៈ មនុស្សជាច្រើនទើបដឹងថា ដើម្បីមានសម្រស់ផូរផង់ដូចសព្វថ្ងៃ វាមិនជារឿងធម្មតានោះឡើយ។
មុននេះបន្តិច តារាសម្ដែងល្បីឈ្មោះ Fan Bingbing បានធ្វើការ livestream លើបណ្ដាញសង្គមរបស់ខ្លួនដើម្បីជជែកលេងជាមួយអ្នកគាំទ្ររបស់នាង។ អ្នកគាំទ្ររបស់តួរឿង "ព្រះនាងយេយេ" បានភ្ញាក់ផ្អើលមិនស្ទើរនោះទេ នៅពេលស្រីស្អាតវ័យ៣៦ឆ្នាំថតដល់ទូដាក់គ្រឿងសំអាងរបស់នាង។ អ្នកគាំទ្របាននិយាយគ្នាថា មិនដឹងថានេះគឺជាទូសំអាងរបស់ Fan Bingbing ឬហាងលក់គ្រឿងសំអាងសំអាង ព្រោះមានគ្រឿងសំអាងច្រើនពេក។
តាមនោះដែរ តារាកើតឆ្នាំ១៩៨១គឺជាតារាមួយរូបដែលផ្ដោតសំខាន់លើការថែរក្សាស្បែកជាខ្លាំង ដោយគេនៅចាំបានថា មិត្តស្រីរបស់ Li Chen ប្រើម៉ាសក្រដាសមួយថ្ងៃ២សន្លឹកដើម្បីជួយឲ្យមុខខ្លួនស និងមានសំណើម ហើយគេចពីកម្ដៅថ្ងៃច្រើនបំផុតតាមដែលអាចធ្វើទៅបាន៕