បែកធ្លាយរូបភាពក្រៅឆាករបស់រឿង "ស្នេហាបួនដួង" (F4) ស៊េរី២០១៨
- 2018-01-24 21:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយរូបភាពក្រៅឆាករបស់រឿង "ស្នេហាបួនដួង" (F4) ស៊េរី២០១៨
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់រឿងភាគ "ស្នេហាបួនដួង" ជំនាន់ចាស់កំពុងរង់ចាំយ៉ាងអន្ទះសារនៅរឿងភាគនេះស៊េរីថ្មីបង្ហាញរូបភាពក្រៅឆាករបស់ខ្លួន។
កាលពីថ្ងៃទី២៣ខែមករាកន្លងទៅនេះ រូបភាពក្រៅឆាករបស់ខ្សែភាពយន្តភាគ "Meotor Garden” ស៊េរីឆ្នាំ២០១៨ ត្រូវបានផលិតកររឿងនេះបញ្ចេញនៅលើអ៊ីនធឺណិត។ នៅក្នុងរូបទាំងនេះ តួសាន់ឆាយកំពុងស្លៀករ៉ូបមង្គលការយ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រចង់តែទស្សនាភ្លាមៗ។
ជាមួយនឹងសាន់ឆាយ គេក៏សង្កេតឃើញវត្តមានរបស់ តាវ មិញស៊ឺ និងគួ ចាឡឺយផងដែរនៅក្នុងបណ្ដុំរូបភាពនេះ។ តាមនោះដែរ ស៊េរី២០១៨ គឺជាស៊េរីទី៤ហើយដែលរឿងគំនូរជីវចល F4 ត្រូវបានយកមកផលិត ពោលគឺក្រោយតៃវ៉ាន់ ជប៉ុន និងកូរ៉េ។ មនុស្សជាច្រើនកំពុងតែរំពឹងថា វគ្គថ្មីដែលត្រូវបានផលិតដោយចិនដីគោកនេះ នឹងមិនធ្វើឲ្យពួកគេអស់សង្ឃឹមទៅចុះ។ តាមគម្រោងរឿងភាគនេះនឹងមានប្រវែង៤៨ភាគ ហើយមិនទាន់មានកាលបរិច្ឆេទចាក់ផ្សាយច្បាស់លាស់នោះឡើយ៕
ចុចអាន៖នៅតែផ្ទះមើលកូនយូរពេក Wallace Huo ធាត់ដល់ថ្នាក់ប្រេះឡេវអាវ