អតីតតារាល្បីជួរមុខ ៥រូបដែលធ្លាក់កូដខ្លាំងបំផុត ក្រោយសម្រេចចិត្តផ្លាស់ប្ដូរទ្រនំ
- 2018-01-24 20:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារាល្បីជួរមុខ ៥រូបដែលធ្លាក់កូដខ្លាំងបំផុត ក្រោយសម្រេចចិត្តផ្លាស់ប្ដូរទ្រនំ
ចន្លោះមិនឃើញ
ជាតារាសម្ដែងដែលជាប់កុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ ឬផលិតកម្ម ឬក៏ជាតារាសម្ដែងឯករាជ្យគឺសុទ្ធតែមានចំណុចល្អ និងចំណុចអាក្រក់ផ្សេងៗគ្នា។ សម្រាប់សិល្បៈថៃ គេប្រាកដជាធ្លាប់បានឮញឹកញាប់ពីព័ត៌មានដែលតារាផ្លាស់ប្ដូរទ្រនំ ឬសម្រេចចិត្តមិនបន្តកុងត្រាជាមួយទ្រនំចាស់ ដោយអ្នកខ្លះក៏សម្រេចទៅជ្រកកោនក្រោមទ្រនំថ្មី ហើយអ្នកខ្លះទៀតក៏សម្រេចចិត្តធ្វើជាតារាសម្ដែងឯករាជ្យមិនជ្រកក្រោមផលិតកម្ម ឬប៉ុស្តិ៍មួយណាទាំងអស់។ ខាងក្រោមនេះ គឺតារាសម្ដែងថៃល្បីៗចំនួន ៦រូបដែលធ្លាប់ជាតារាជួរមុខឡើងកូដដល់កំពូល ប៉ុន្តែប្រែជាស្ងប់ស្ងាត់លែងទទួលបានការចាប់អារម្មណ៍ដូចពីមុន ក្រោយផ្លាស់ប្ដូរទ្រនំ៖
៦. Poh Nattawut
ក្រោយសម្រេចចិត្តចាកចេញពីប៉ុស្តិ៍លេខ ៧ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនល្បីរន្ទឺ មកចុះកុងត្រាថ្មីជាមួយប៉ុស្តិ៍លេខ៣វិញ គេសង្កេតឃើញថាតារាសម្បុរស្រអែម Poh Nattawut ក៏លែងឡើងកូដខ្លាំងដូចមុន ព្រោះ Rating រឿងភាគថ្មីមួយៗហាក់មិនសូវជាល្អប៉ុន្មាន ប៉ុន្តែយ៉ាងណា តារារូបនេះក៏នៅមានរឿងភាគជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រទស្សនាមិនស្ងាត់ឡើយ។
៥. Ploy Chermarn
ក្រោយសម្រេចចិត្តមិនបន្តកុងត្រាជាមួយប៉ុស្តិ៍លេខ៣ ព្រមទាំងវិវត្តខ្លួនមកជាតារាសម្ដែងឯករាជ្យ កេរ្តិ៍ឈ្មោះរបស់តារាសិចស៊ី Ploy Chermarn ក៏បែរជាស្ងប់ស្ងាត់រយៈពេលជាយូរ ទាំងការងារ Event ក៏មិនសូវមានដូចមុន ក៏ដូចជាការងារផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ហើយរឿងភាគក៏កាន់តែរយាល។ ទើបតែថ្មីៗនេះ Ploy បានត្រលប់មកវិញក្នុងរឿងភាគថ្មីមានចំណងជើងថា “ស្នេហ៍លើកចុងក្រោយ” ឬ “Kwam Ruk Krang Suthai”។
៤. Pinky Savika
បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយតារារៀមច្បង ព្រមទាំងសម្រេចចិត្តចាកចេញពីប៉ុស្តិ៍លេខ ៧ មកធ្វើជាតារាសម្ដែងឯករាជ្យ Pinky ក៏ស្ងប់ស្ងាត់ជាងមុនបន្តិច ប៉ុន្តែក្រោយរៀបការ នាងក៏បញ្ចប់អាជីពសិល្បៈទាំងស្រុងរយៈពេលបីឆ្នាំពេញ។ យ៉ាងណាមិញ ក្រោយលែងលះស្វាមីកាលពីពេលថ្មីៗនេះ អ្នកគាំទ្រអាចមានសង្ឃឹមបានឃើញ Pinky តាមកញ្ចក់ទូរទស្សន៍វិញឆាប់ៗ ដោយនាងបានប្រកាសថានឹងចូលសិល្បៈដូចដើមវិញ។
៣. Tangmo Nida
តារាសម្ដែង Tangmo Nida ហាក់មិនបានទទួលជោគជ័យដូចការរំពឹងទុកឡើយ ក្រោយចាកចេញពីប៉ុស្តិ៍លេខ ៧ មកជាតារាសម្ដែងឯករាជ្យ ព្រោះក្រៅពីរឿងភាគមានភាពស្ងប់ស្ងាត់ហើយ នាងក៏មានព័ត៌មានអាស្រូវចេញមកច្រើនហូរហែ។
២. Pancake Khemnit
អាចនិយាយបានថាគួរឲ្យសោកស្ដាយសម្រាប់ Pancake ដែលធ្លាប់ឡើងកូដជាតារាសម្ដែងជួរមុខរបស់ប៉ុស្តិ៍លេខ ៧ មុននឹងសម្រេចចិត្តផ្លាស់ប្ដូរមកចុះកិច្ចសន្យាជាមួយប៉ុស្តិ៍ True ដោយប៉ុន្មានចុងក្រោយនេះនាងមានរឿងចេញតិចបំផុត ហើយរឿងនីមួយៗក៏មិនទទួលបានការគាំទ្រច្រើនដូចមុនដែរ។
១. Tle Thanapol
ក្រោយផ្លាស់ប្ដូរមកសម្ដែងរឿងភាគឲ្យប៉ុស្តិ៍លេខ ៨ គេសង្កេតឃើញថាតារាសម្ដែង Tle Thanapol ក៏មិនល្បីដូចកាលដែលនៅប៉ុស្តិ៍លេខ ៧ដែរ ថែមទាំងមានព័ត៌មានអាស្រូវជាច្រើនទៀត រួមទាំងត្រូវគេចោទប្រកាន់រឿងលួចទ្រព្យសម្បត្តិសាធារណៈ ដែលធ្វើឲ្យ តារារូបនេះរងសម្ពាធខ្លាំងជាទីបំផុត ៕