តារាល្បី ៥រូបដែលចំណាយពេលច្រើនឆ្នាំជាងគេដើម្បីរៀនចប់ថ្នាក់បរិញ្ញាបត្រ
- 2018-01-23 21:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បី ៥រូបដែលចំណាយពេលច្រើនឆ្នាំជាងគេដើម្បីរៀនចប់ថ្នាក់បរិញ្ញាបត្រ
ចន្លោះមិនឃើញ
ជាធម្មតាការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យទូទៅដែលមិនមែនជំនាញពេទ្យ គឺចំណាយពេលប្រមាណ ៣ទៅ៤ឆ្នាំ និស្សិតនឹងអាចបញ្ចប់ការសិក្សាជាស្ថាពរ ប៉ុន្តែនិស្សិតមួយចំនួនក៏ត្រូវការពេលច្រើនជាងនេះ ដោយសារហេតុផលចាំបាច់រៀងៗខ្លួន។ ជាក់ស្ដែងខាងក្រោមនេះនឹងបង្ហាញពីតារាល្បីៗជួរមុខថៃចំនួន ៥រូបដែលសុទ្ធតែមានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈ ធ្វើឲ្យពួកគេស្ទើរតែគ្មានពេលសម្រាប់ការសិក្សា និងត្រូវចំណាយពេលច្រើនឆ្នាំទម្រាំរៀនចប់៖
១. Mai Davika
ចាប់ផ្ដើមមុនគេគឺតារាសម្ដែង Mai Davika ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈទំនាក់ទំនង នៃសាកលវិទ្យាល័យ Rangsit (កម្មវិធីអន្តរជាតិ) ដោយនាងបានចំណាយពេលជាង ៨ឆ្នាំហើយ ប៉ុន្តែមិនទាន់ចប់នៅឡើយ ព្រោះជាប់រវល់ការងារសិល្បៈជាប់រាល់ថ្ងៃ។ យ៉ាងណាក៏ដោយ តួឯកស្រីរូបនេះបានប្ដេជ្ញាថានឹងបញ្ចប់ការសិក្សាឲ្យបាននៅឆ្នាំនេះ។
២. Kwan Usamanee
តារាស្រីជួរមុខប្រចាំប៉ុស្តិ៍លេខ ៧ Kwan Usamanee បានចំណាយពេល ៥ឆ្នាំ រៀនបរិញ្ញាបត្រជំនាញសិល្បៈទំនាក់ទំនង ហើយក៏បន្តយកអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មទៀត នៅសាកលវិទ្យាល័យបាងកក។
៣. Mark Prin
បើទោះបីការងាររវល់ខ្លាំងយ៉ាងណា ក៏តារាសម្ដែង Mark Prin មិនបានបោះបង់ចោលការសិក្សារបស់ខ្លួនឡើយ ដោយបានចំណាយពេលរៀនបណ្ដើរៗរហូតដល់ ៧ឆ្នាំទម្រាំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញទីផ្សារ ពីសាកលវិទ្យាល័យ Rangsit។
៤. Num Sornram
តារាសម្ដែងវ័យចាស់មុខក្មេង Num Sornram ក៏បានព្យាយាមរៀនជាង ៥-៦ឆ្នាំដែរ សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គម នៅសាកលវិទ្យាល័យ Ram Khamhaeng។
៥. View Wannarot
តារាសម្ដែង View Wannarot បានចំណាយពេលដល់ ៨ឆ្នាំដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបុរាណវិទ្យា នៅសាកលវិទ្យាល័យ Silpakorn ៕
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ http://www.armasecret.com/43567/