ឆ្ងល់ទេថា គេបានអ្វិីលាបធ្មេញឡើងខ្មៅបែបនេះ ដើម្បីថតរឿងបុរាណ?
- 2018-01-23 19:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់ទេថា គេបានអ្វិីលាបធ្មេញឡើងខ្មៅបែបនេះ ដើម្បីថតរឿងបុរាណ?
ចន្លោះមិនឃើញ
កាលពីបុរាណកាល ប្រជាជនខ្មែរយើងទាំងក្មេង ចាស់ប្រុសស្រីមានទម្លាប់និយម ទំពារស្លាម្លូរ ទើបធ្វើឲ្យធ្មេញឡើងខ្មៅ យ៉ាងដូចនេះ។ ដោយឡែកនៅពេលសម្ដែងរឿង ក៏តម្រូវឲ្យតួ លាបធ្មេញពណ៌ខ្មៅយ៉ាងនេះដែរ ដើម្បីឲ្យត្រូវតាមសម័យកាល។
ក្រុមការងារ កញ្ញា បានស្រង់យកបទសម្ភាសន៍ពី កញ្ញាហ៊ិន ច័ន្ទនិរ័ត្នបានប្រាប់ថា "ថ្នាំលាបធ្មេញនេះជាប្រភេទថ្នាំម៉្យាងមានទម្រង់ដបដូចថ្នាំលាបក្រចក ហើយវាមានរសជាតិម៉ុងតុល ហើយវាងាយស្រួលលាងសម្អាត ដោយគ្រាន់តែដុះធ្មេញគឺដូចដើមវិញហើយ។ "
គួររំលឹកផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះ ផលិតកម្មមាតុចក្របាន សម្ពោធរឿងថ្មី បែបរន្ធត់ព្រឺព្រួច ចំណងជើងថា ធ្មប់។ រឿងនេះដែរមានការចូលរួមសម្ដែងពី តារាល្បីៗ និងផលិតករផ្ទាល់តែម្ដងដូចជាលោក ហ៊ុយ យ៉ាលេង អ្នកនាងហិនចាន់និរ័ត្ន លោក លឹម រដ្ឋា និងកញ្ញា ខូវ ហ្គិចឡាង និងតារាកិត្តិយស ផ្សេងទៀតជាដើម។